ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លេីកទី៧៤ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ លេីកទី៧៤ ក្រោមប្រធានបទ “ខួបលេីកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស” ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតជាមយៀប អនុប្រធានទី១នៃរដ្ឋសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ក្នុងកម្មវិធីនេះមានការអញ្ជេីញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក-សមាជិកាព្រឹទ្ធសភា ឯកឧត្តម លោកជំទាវសមាជិក-សមាជិការដ្ឋសភាក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង-ស្ថាប័នអង្គទូតនិងអង្គការនានាផងដែរ៕