**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក

គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍និងសន្តិសុខសកល គឺជាសសរទ្រូងទ្រទ្រង់សន្តិភាពនិងវិបុលភាពរបស់ពិភពលោក


អភិវឌ្ឍន៍ និង សន្តិសុខ ប្រៀបបានទៅនឹងកង់ទាំងពីររបស់រទេះមួយគ្រឿង ដោយរទេះនោះមិនអាចបរទៅមុខបាននោះឡើយ ប្រសិនបើកង់ណាមួយរងការខូចខាត ។ បើយើងប្រៀបធៀបស្ថានភាពពិភពលោករបស់យើងបច្ចុប្បន្នទៅនឹងរទេះនោះ យើងអាចនិយាយបានថានាពេលបច្ចុប្បន្នពិភពលោករបស់យើងកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរបំផុត ដោយកង់ទាំងពីរកំពុងរងការខូចខាតយ៉ាងដំណំ។
ផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចនិងសង្គម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ បានធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងភាពចលាចលជាថ្មីឡើងវិញ ទន្ទឹមនឹងនេះ ហានិភ័យនៃការបែកបាក់ធ្ងន់ធ្ងរក៏កំពុងលេចឡើងនៅលើឆាកអន្តរជាតិផងដែរ ដោយប្រទេសមួយចំនួនបានបង្កើតក្រុមនិងប្លុក ដោយយកលំនាំតាមផ្នត់គំនិតសម័យកាលសង្គ្រាមត្រជាក់ដែលផ្ដោតលើការប្រឈមមុខដាក់គ្នាជាសត្រូវ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សន្តិសុខអន្តរជាតិ ។
នៅក្នុងបរិការណ៍បែបនេះ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីចំនួនពីរ គឺគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល និងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដើម្បីរួមចំណែកដល់ការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្នែកអភិវឌ្ឍន៍ និងសន្តិសុខ របស់ពិភពលោក។
គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដែលត្រូវបានស្នើឡើងដោយប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ កាលពីឆ្នាំ២០២១ កន្លងទៅ ផ្ដោតជាចម្បងទៅលើការជួយគាំទ្រប្រទេសដែលមានអភិវឌ្ឍន៍តិចតួច ជាពិសេស ប្រទេសដែលប្រឈមនឹងការលំបាកក្នុងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញពីវិបត្តិជំងឺកូវីដ ១៩ និងការលំបាកក្នុងការកាត់បន្ថយភាពក្រីក្រនិងពង្រឹងសន្តិសុខស្បៀង ។ គំនិតផ្ដួចផ្ដើមថ្មីនេះ មានគោលដៅកសាងសហគមន៍សកលលោកមួយដែលមានជោគវាសនានិងអនាគតរួមគ្នា ដោយផ្ដោតអាទិភាពចម្បងទៅលើអភិវឌ្ឍន៍និងសុខមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក។
រហូតមកដល់ពេលនេះ មានប្រទេសច្រើនជាង ១០០ និងអង្គការអន្តររដ្ឋាភិបាលអន្តរជាតិជាច្រើន ដែលរួមទាំងអង្គការសហប្រជាជាតិផងដែរ បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយប្រទេសចំនួនជាង ៦០ បានចូលរួមក្នុងក្រុមប្រទេសជាមិត្តនៃគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដើម្បីសម្រេចគោលដៅនៃគំនិតផ្ដួចផ្ដើមនេះ។
បន្ថែមទៅលើគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល នៅក្នុងវេទិកាបូអៅ កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ លោកប្រធានាធិបតី ស៊ីន ជិនពីង បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកល ដើម្បីរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចសន្តិសុខសកល ។ ដោយខុសប្លែកពីគោលវិធីរបស់បស្ចិមលោកដែលផ្ដោតលើការពង្រឹងតែសុខសុវត្ថិភាពរបស់ខ្លួនឯងផ្ទាល់ដោយពុំគិតដល់សន្តិសុខរបស់អ្នកដទៃ គំនិតផ្ដួចផ្ដើមសន្តិសុខសកលដែលស្នើឡើងដោយប្រទេសចិន មានគោលដៅកសាងនិងពង្រឹងសន្តិសុខរួមដែលមិនអាចពុះបំបែកបាន និងមានគោលដៅកសាងរចនាសម្ព័ន្ធសន្តិសុខដែលមានតុល្យភាព ប្រសិទ្ធភាព និងចិរភាព ដោយទាត់ចោលនូវគោលនយោបាយពង្រឹងសន្តិសុខជាតិរបស់ប្រទេសមួយ ដែលបង្កអសន្តិសុខដល់ប្រទេសដទៃ ។
គំនិតផ្ដួចផ្ដើមសន្តិសុខថ្មីនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើក្របខណ្ឌពហុភាគីនិយមពិតប្រាកដ ដែលមានគោលដៅដោះស្រាយបញ្ហាអន្តរជាតិតាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ និងទទូចឲ្យប្រទេសទាំងអស់ គោរពតាមគោលដៅនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងទាត់ចោលនូវផ្នត់គំនិតហួសសម័យនៃល្បែងដែលមានអ្នកឈ្នះនិងអ្នកចាញ់ និងការប្រឈមមុខដាក់គ្នា ។ គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងពង្រឹងលើកកម្ពស់ផ្នត់គំនិតឈ្នះ-ឈ្នះ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្មុគ្រស្មាញចាក់ស្រេះនានារបស់ពិភពលោក និងពង្រឹងស្មារតីសហការនៅលើឆាកអន្តរជាតិ។
គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលនិងគំនិតផ្ដួចផ្ដើមសន្តិសុខសកល ជួយគាំទ្រនិងបំពេញឲ្យគ្នាទៅវិញទៅមក និងមានតួនាទីយ៉ាងសំខាន់ជាសសរទ្រូងទ្រទ្រង់វិបុលភាពនិងសន្តិភាពរបស់ពិភពលោក នាពេលបច្ចុប្បន្ន ។ ការដាក់ចេញនូវគំនិតផ្ដួចផ្ដើមទាំងពីរនេះ បង្ហាញនូវទំនួលខុសត្រូវខ្ពស់របស់ប្រទេសចិនលើឆាកអន្តរជាតិ ដោយប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងរួមចំណែកបែបវិជ្ជមានដល់ការថែរក្សាសន្តិភាពនិងវិបុលភាពរបស់ពិភពលោក។ គំនិតផ្ដួចផ្ដើមទាំងពីរនេះ ក៏ឆ្លុះបញ្ចាំងផងដែរនូវកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់ប្រទេសចិនក្នុងការតស៊ូមតិទាមទារឲ្យមានយុត្តិធម៌នៅក្នុងកិច្ចការសកលលោក និងជាការគំាំទ្រជាក់ស្ដែងដ៏ចម្បងចំពោះទស្សនាទាននៃការកសាងសហគមន៍សកលលោកមួយដែលមានជោគវាសនានិងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

 

អត្ថបទដែលជាប់ទាក់ទង