**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែមករា**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យដល់ទីតាំងស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**មូលដ្ឋានសុខាភិបាលឯកជន កម្រិត១(CPA1) និងកម្រិត២ (CPA2) ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន ”**សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង**ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”**ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ប្រទេសចិនដាក់ចេញគម្រោងសម្រាប់អភិរក្សជីវចម្រុះសកល


ក្នុងអំឡុងពេលកិច្ចប្រជុំដំណាក់កាលទី ២ នៃមហាសន្និបាតភាគីហត្ថលេខីលើកទី ១៥ 《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ(COP15) ភាគីចិនបានរៀបចំកិច្ចប្រជុំភាគីក្រោមប្រធានបទ”ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី”នៅ”ជ្រុងប្រទេសចិន” (CHINA PAVILION)ដើម្បីផ្តល់ផែនការរបស់ភាគីចិនដល់ការអភិរក្សជីវចម្រុះជាសកល ។
បច្ចុប្បន្ននេះ វិធីសាស្ត្រទូទៅនៃការអភិរក្សទីជម្រកលើពិភពលោកគឺបង្កើតតំបន់អភិរក្ស ។ នេះតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅតំបន់សំខាន់ៗដែលប្រភេទសត្វខ្លះរស់នៅ ហើយសកម្មភាពគ្រប់បែបយ៉ាងរបស់មនុស្សជាតិត្រូវបានហាមឃាត់នៅក្នុងតំបន់ នេះនឹងប៉ះពាល់ដល់ផលិតកម្មនិងជីវភាពរស់នៅរបស់មនុស្សជាតិ ។ តើគួរធ្វើយ៉ាងម៉េចទើបអាចបំពេញតម្រូវការមូលដ្ឋានរបស់ពលរដ្ឋដោយមិនបង្កការខូចខាតដល់បរិស្ថានអេកូឡូស៊ី វាចាំបាច់ត្រូវការឧបករណ៍ និងមធ្យោបាយផ្នែកគោលនយោបាយ ។
ប្រធាននៃការិយាល័យអភិរក្សអេកូឡូស៊ីធម្មជាតិនៃក្រសួងបរិស្ថានអេកូឡូស៊ីចិនបានថ្លែងថា ក្រោមសភាពការណ៍បែបនេះ ប្រទេសចិនបានស្នើសុំនូវប្រព័ន្ធខ្សែបន្ទាត់ក្រហមនៃការអភិរក្សអេកូឡូស៊ីក្នុងដំណើររុករកអភិរក្សបរិស្ថាន ។
ខ្លឹមសារស្នូលនៃខ្សែបន្ទាត់ក្រហមក្នុងការអភិរក្សអេកូឡូស៊ីគឺ ការពារតំបន់សំខាន់ៗនៃជីវចម្រុះ ខណៈពេលដែលធានាបាននូវការផលិតនិងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ ។ មានន័យថា តាមរយៈការអនុវត្តគោលនយោបាយនិងប្រព័ន្ធច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពមនុស្សដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានអេកូឡូស៊ីក្នុងតំបន់ផង និងរក្សាបាននូវផលិតកម្មនិងរបៀបរស់ដើមនៅរបស់ពលរដ្ឋផង ។ ជាមួយគ្នានេះដែរ តាម រយៈការផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្ម ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរពណ៌បៃតងនិងសម្រេច បាននូវការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ។
លោកបានថ្លែងថា ប្រព័ន្ធច្បាប់ខ្សែបន្ទាត់ក្រហមក្នុងការអភិរក្សអេកូឡូស៊ីអាចធ្វើឱ្យមានតុល្យភាពនូវការអភិវឌ្ឍនិងការអភិរក្ស នេះជាឧបករណ៍គ្រប់គ្រងនិងមធ្យោបាយគោលនយោបាយប្រកបដោយប្រសិទ្ធភាពដែលប្រទេសចិនផ្តល់ដល់ពិភពលោក ។ ឥឡូវនេះ ក្នុងបរិយាកាសអន្តរជាតិជាច្រើន សំឡេងអំពាវនាវកាន់តែច្រើនឡើងដែលសង្ឃឹមថា ប្រទេសចិនជំរុញនិងប្រើប្រាស់វិធីសាស្រ្តបច្ចេកទេសនៃការកំណត់បន្ទាត់ក្រហមអេកូឡូស៊ីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល ។
“ជ្រុងប្រទេសចិន” ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ៧ ខែធ្នូតាមម៉ោងក្នុងតំបន់នៅម៉ុងរ៉េអាល់ ប្រទេសកាណាដា ។ “ជ្រុងប្រទេសចិន”បានបើកបង្អួចសម្រាប់ពិភពលោក ស្វែងយល់អំពីការអនុវត្តល្អរបស់ចិនក្នុងការកសាងអរិយធម៌អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ ប្រទេសចិនក៏រីករាយក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយប្រទេសនានាដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង