**ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី**រថយន្តដឹកជញ្ជូនយោធាបានមកដល់ហើយដើម្បីជួយគាំទ្រការដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ទៅ​ទីក្រុង​បន្ទាប់​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក**វីរបុរសជើងបួនគឺជាកម្លាំងដ៏សំខាន់មួយផ្សេងទៀតក្នុងការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារដែលដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ!**មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​តំបន់​ដែល​ការិយាល័យ​អគ្គសវនកម្ម​ដួល​រលំ ហើយបញ្ជា​ឲ្យ​សន្តិសុខ​តឹងរ៉ឹង​ខ្លាច​មាន​ការ​ដួល​រលំ​ម្តង​ទៀត​**ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ**ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជា​ការ​រញ្ជួយ​ដី​ក្រុង​បាងកក បញ្ជា​វិស្វករ​ឱ្យ​ឈរ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​អគារ​ដែល​សម្រួល​ដល់​សាធារណជន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។**ប៉ូលិស​ចល័ត​​ប្រើ​ដ្រូន និង​ឆ្កែ K៩ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​ក្រោម​អគារ​បាក់​រលំ ស្វែងរក​សញ្ញា​នៃ​ជីវិត**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ**និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ចំនួន ៣១រូប ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មុនចេញដំណើរទៅបន្តការសិក្សា**រដ្ឋបាលខេត្តកំពង់ធំ នឹងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ តីរវិថីស្ទឹងសែន ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរថ្មើជើង**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់**ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ**គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា**សម្តេច ម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ**វិស្វករថា អគារភាគច្រើននៅក្នុងទីក្រុងបាងកក បំពេញតាមស្តង់ដារ និងអាចទប់ទល់នឹងការរញ្ជួយបាន**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាពេលនេះរៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងទៅ យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភពលោកទាំងមូលខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្តើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ»។

សម្ដេចតេជោ បានបន្ដថា ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ រាជរដ្ឋាភិបាល បានអនុម័តដាក់ឱ្យប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ រួមមាន៖ ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និងភាពជាខ្មែរ ។ ឈរលើមូលដ្ឋានទាំងអស់នេះ សម្ដេចតេជោ រំពឹងថា អាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងបានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក និងបានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបានបោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២អាណត្តិ ជាប់គ្នា និងបន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន។

សម្ដេចតេជោ បានបន្ថែមថា ដើម្បីអបអរសាទរនៃការចូលជាសមាជិកក្លឹបនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការរៀបចំពិធីបុណ្យសមុទ្រ ដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង៤ ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនាល្ងាចនេះ និងបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

គួរបញ្ជាក់ថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕

 

អត្ថបទដែលជាប់ទាក់ទង