**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្សប្រជាជន បាននៅកៀកជិតស្និទ្ធបម្រើពលរដ្ឋជាប់ជាប្រចាំ ដោយមិនគិតពីការនឿយហត់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា បាននៅកៀកជិតស្និទ្ធបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ ដោយមិនគិតពីការនឿយហត់ ដើម្បីផ្តល់ភាពកក់ក្តៅ និងជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសការជួយទំនុកបម្រុងដល់ប្រជាកសិករ និងប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន រួមមានជាអាទិ៍៖ ការបើកទូលាយឱកាសគ្រប់វិស័យដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាទាំងផ្នែកដឹកជញ្ជូនតភ្ជាប់ និងប្រព័ន្ធធារាសាស្ត្រ, ការពង្រីកទីផ្សារ និងការគិតគូរអំពីតម្លៃទិន្នផលកសិកម្ម, ការមិនយកពន្ធលើដីស្រែចម្ការ, ការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធក្នុងវិស័យកសិកម្ម, ការអនុគ្រោះថ្លៃអគ្គិសនីក្នុងវិស័យកសិកម្មតាមរយៈការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល, ការអនុវត្តវិធានការអន្តរាគមន៍គាំពារសង្គមផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយទាំងនេះសុទ្ធសឹងតែជាសកម្មភាពជាក់ស្តែងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងរក្សាភាពសុខដុមរមនាជូនសង្គមជាតិ និងប្រជាជន។

ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១០ ខែធ្នូ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិតទៅមុខ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពរុងរឿងជានិច្ចនិរន្តន៍។

ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងឃុំរវៀង ស្រុកសំរោង ក៏ដូចជាក្នុងខេត្តតាកែវទាំងមូល ដែលតែងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជាពិសេសដូចដែលស្តែងឡើងតាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដោយនេះគឺជាសក្ខីភាពដ៏ជាក់ច្បាស់ថា ប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្រេចជ្រើសរើសអ្នកបម្រើជាតិពិតប្រាកដ ដើម្បីបន្តថែរក្សា សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងមាននេះឱ្យបានបន្តឋិតឋេរគង់វង្សយូរអង្វែងតរៀងទៅ ៕

 

អត្ថបទដែលជាប់ទាក់ទង