នៅថ្ងៃស្អែក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ លើកទី១៦
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថា [គ.ជ.ប.ជ] នឹងប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ២០២២ លើកទី១៦ ក្រោមប្រធានបទ៖ [រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព] ដែលនឹងប្រារព្ធធ្វើនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ។។