មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភសម្ភារៈប្រើប្រាស់ចាំបាច់ ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក រួមមាន៖ ម៉ូតូម៉ាក WAVE ចំនួន ០៩ គ្រឿង គោយន្ត ចំនួន ០១ គ្រឿង ម៉ាស៊ីន GPS ចំនួន ០៩ គ្រឿង ស៊ីទែនទឹកទឹក ចំណុះ ៥០០០លីត្រ ចំនួន 0២ ធុង ខ្សែភ្លើងចំនួន ១០០០ម៉ែត្រ ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តាមរយៈក្រុមការងារ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់យោធិន និងគ្រួសារប្រកបដោយសប្បុរសធម៌ និងគុណធម៌ ៕