**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជានាំប្រតិភូក្លិបឆ្នេរស្អាតបំផុតលើលោក ទៅទស្សនគណៈប្រតិភូកិច្ចនៅគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅតំបន់សមុទ្រ

 

ភ្នំពេញ៖ កម្ពុជាបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកដែលមានចំនួនសរុបប្រមាណ១៣០នាក់ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាទីតាំងអភិរក្សព្រៃកោងកាងដែលធំជាងគេ និងបានបន្តដំណើរទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើន​នៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលនៅពេលព្រឹក ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកបានធ្វើដំណើរតាមអូប័រទៅទស្សនានៅពាមក្រសោប ខេត្តកោះកុង ក្រោមការដឹកនាំរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ហើយនៅពេលថ្ងៃ ប្រតិភូបកមកឆ្នេរឋានសួគ៌វិញ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបារងខេត្តព្រះសីហនុ។

នៅលើឆ្នេរឋានសួគ៌ ប្រតិភូបានរៀបចំការធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងសហគមន៍ទេសចរណ៍ ការអភិវឌ្ឍឆ្នេរសមុទ្រ ក៏ដូចជាព័ត៌មានផ្សេងៗទៀត។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរៀ​បចំឱ្យមានទស្សនកិច្ចជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនេះ ដើម្បីឱ្យប្រតិភូក្លិបឆ្នេរបានសិក្សាស្វែងយល់ និងចុះទៅឃើញដោយផ្ទាល់ពីតំបន់ព្រៃកោងកាង ដែលជាជម្រកមច្ឆាជាតិដ៏ធំ និងជាព្រៃកោងកាងដ៏ធំជាងគេនៅក្នុងតំបន់អាស៊ី អមជាមួយទេសភាពដ៏ស្រស់បំព្រងនៃតំបន់ព្រៃកោងកាងរបស់កម្ពុជា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ពាមក្រសោប គណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង។ ត្រង់ចំណុចនេះ គឺឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចង់បញ្ជាក់ឱ្យបានច្បាស់ថាកម្ពុជាមានការគិតគូរច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ដែលស័ក្តិសមជាសមាជិកភាពក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើសាកលលោក បន្ទាប់បានចូលជាសមាជិកក្លិបឆ្នេររយៈពេល១០ឆ្នាំ។

គួរជម្រាបថា ដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលរបស់ប្រតិភូក្លិបឆ្នេរនេះ គឺធ្វើឡើងក្នុងឱកាសមហាសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុ។

ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះមានចំនួនសរុបប្រមាណ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមនេះមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ៕

អត្ថបទដែលជាប់ទាក់ទង