រដ្ឋបាលខេត្តកំពង់ស្ពឺ សម្របសម្រួលជាមួយក្រុមហ៊ុន អេកូដា ដើម្បីរៀបចំសេវា ប្រមូលសំរាម សំនល់រឹង នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ទីប្រជុំជនសាធារណៈនានា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្របសម្រួលជាមួយក្រុមហ៊ុន អេកូដា (ECODA Co.,Ltd) ដើម្បីរៀបចំសេវា ប្រមូលសំរាម សំនល់រឹង នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ទីប្រជុំជនសាធារណៈនានា និងតាមដងផ្លូវសាធារណៈ ជាមួយរដ្ឋបាលស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រុកឧដុង្គ និងក្រុងច្បារមន ក្រោមជំនួយបច្ចេកទេសរបស់ក្រសួងបរិស្ថាន ។
គួរបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ ២០២២នេះតទៅក្រុមហ៊ុន អេកូដា (ECODA Co.,Ltd) នឹងផ្តល់សេវាកម្ម សំអាត ប្រមូល និងជញ្ជូនសំរាម សំនល់រឹងនៅប្រជុំជន សេវាកម្មបូមលូ សំរាមសំនល់រាវ(សិបទិច)ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ជាមួយនឹងរថយន្តដឹកសំរាមចំនួន ១០គ្រឿង និង រថយន្តបូមលូ ចំនួន២គ្រឿង ៕