ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ចុះផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារស្ត្រីទើបសម្រាលកូន ដែលមានជីវភាពខ្វះខាត ៤គ្រួសារ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានចាត់ឲ្យលោក មុំ ក្រឹង នាយកសាខា និងជាសមាជិកអចិន្រ្តៃយ៍ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត ព្រមទាំងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត ចំនួន៤គ្រួសារ ក្នុងនោះ(សម្រាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច២គ្រួសារ មណ្ឌលសុខភាពព្រែកក្រឹស១គ្រួសារ និងមណ្ឌលសុខភាពចក្រីទីង១គ្រួសារ)រួមមាន៖
១- ឈ្មោះ រាម ផន អាយុ ២៨ ឆ្នាំ រស់នៅភូមិកោះស្នូក ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។
២- ឈ្មោះ ឆាត់ សៅលី ២៣ ឆ្នាំ រស់នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងលិច ស្រុកកំពង់ត្រាច។
៣- ឈ្មោះ ស៊ូ អេន អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។
៤-ឈ្មោះ ហ៊ួរ ម៉ៅ អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ។
នាឱកាសនោះ លោកនាយកសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖
– អង្ករ២៥គីឡូក្រាម
– មី១កេស
– ត្រីខ១០កំប៉ុង
– ទឹកត្រី១យួរ
– ទឹកដោះគោឆៅ១ឡូ
– ម៉ាស១ដុំ
– អាល់កុល១ដប
– ឃីតទារកមួយកញ្ចប់ និង
– ថវិកា ៥ម៉ឺនរៀលផងដែរ ៕