ឯកឧត្ដម ហឿ ស៉ីយ៉ែម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មីចំនួន០១ខ្នង ០៥បន្ទប់
ភ្នំពេញ៖ ឯកឧត្ដម ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់អគារសិក្សាថ្មីចំនួន០១ខ្នង ០៥បន្ទប់ មានបណ្ណាល័យនៅអនុវិទ្យាល័យកសាង ស្ថិតនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ជាជំនួយពីសប្បុរសជនខ្មែរ និងបរទេសនៅអឺរ៉ុប តាមរយៈអង្គការស៉ីប៉ា ។
ក្នុងឱកាសនេះ មានការចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុក សប្បុរសជន តំណាងអង្គការស៊ីប៉ា ប្រជាពលរដ្ឋ មាតាបិតាសិស្ស លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៤០០នាក់៕