**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរខេត្តកំពង់ចាម កែរបៀបរបបថ្មីជាមួយក្រុមហ៊ុនស៉ីនទ្រី ក្នុងការប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចអនុវត្តវិធានការថ្មី ជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរា

នៅក្នុងក្រុងកំពង់ចាម ឱ្យមានភាពប្រសើរឡើង ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី ៤៣ អាណត្តិទី ៣ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា កន្លងមកតែងតែមានការលើកឡើងពីសមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាពីប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម អំពីការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាមមានការយឺតយ៉ាវរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្នុងក្រុង នឹងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ដូច្នេះដើម្បីឲ្យការប្រមូលសំរាមនោះ មានភាពប្រសើរឡើង អាជ្ញាធរខេត្តបានសម្រេច និងធ្វើការសាកល្បងរយៈពេល ៦ ខែ ជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយអនុញ្ញាតឲ្យប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ទន្ទឹមនឹងនេះអាជ្ញាធរខេត្តបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមួយទៀតប្រមូលចំណូលពីប្រជាពលរដ្ឋ ប្រគល់ឱ្យអាជ្ញាធរក្រុងកំពង់ចាម ទុកទូទាត់ថ្លៃសម្រាមជាមួយក្រុមហ៊ុន ស៉ីនទ្រី ដោយគិតជាគីឡូ គឺ ១តោន គិតឲ្យ ១៨ ដុល្លារ ដែលបច្ចុប្បន្នតម្លៃនេះ គឺខាងក្រុមហ៊ុននិងអាជ្ញាធរក្រុង កំពុងចរចាគ្នា ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការរៀបចំរបៀបរបបថ្មីដូចខាងលើ គឺសំដៅធ្វើឲ្យការប្រមូលសំរាម នៅក្នុងខេត្តកំពង់ចាម មានភាពប្រសើរជាងមុន ដោយហេតុថា តម្លៃនៃការប្រមូលសំរាមគឺថ្លឹងគីឡូគិតជាប្រាក់ ដូច្នេះខាងក្រុមហ៊ុនស៊ិនទ្រីចាំបាច់ ត្រូវតែប្រមូលសំរាមឲ្យបានច្រើន ដើម្បីបានចំណូលច្រើនដែរ ។ ហើយការងារ ត្រូវធ្វើសាកល្បងរយៈពេល ៦ ខែ ប្រសិនបើក្រុមហ៊ុនស៊ីនទ្រីធ្វើទៅបានជោគជ័យ អាជ្ញាធរខេត្តហ្នឹងធ្វើកិច្ចសន្យាផ្ដល់ឱ្យវិញ។

ដោយឡែកតាមបណ្ដារស្រុកផ្សេងៗ គឺតម្រូវឲ្យក្រុមហ៊ុនស៊ីនទ្រី បន្តអនុវត្តប្រមូលសំរាមផង និងប្រមូលចំណូលដោយខ្លួនឯង គឺស្ថិតក្នុងការសាកល្បងរយៈពេល ៦ ខែដូចគ្នា។

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា បញ្ហាសំរាមនេះ អាជ្ញាធរ អង្គភាពពាក់ព័ន្ធ គួរតែចលនា ដល់ក្រុមយុវជនយើង ឱ្យជួយប្រមូលសំរាម ពោលគឺ យើងធ្វើដូច្នេះ ក្នុងន័យដើម្បីបណ្ដុះគំនិត ដោយផ្ដើមចេញពីយុវជន បង្ហាញឲ្យប្រជាពលរដ្ឋរបស់យើង ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាសវាងការចោលសម្រាមពាសវាលពាក្យកាល ដែលធ្វើឲ្យបាត់បង់នៅសោភ័ណភាពទីក្រុងរបស់យើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង