**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ

ខេត្តបន្តាយមានជ័យ រៀបចំទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ”ធ្វើអោយមានសមភាព”។

ពិធីនេះបានប្រារព្វធ្វើនៅបរិវេណអនុវិទ្យាល័យអង្គាបុស្ស ក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ដែលមានអ្នកទទួលផលចំនួន៤៣នាក់មកពី២សង្កាត់ក្នុងក្រុងសិរីសោភ័ណ ក្នុងនោះមកពីសង្កាត់កោះពងសត្វចំនួន១៧នាក់ និង មកពីសង្កាត់ភ្នៀតចំនួន២៦នាក់។

ក្នុងឱកាសសាកសួរសុខទុក្ខនេះ ឯកឧត្តម ប្រធាន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន  រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន ក៏បានចូលរួមលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគទាំងអស់កុំអោយអស់សង្ឃឹមក្នុងជីវិតត្រូវប្រឹងប្រែងថែរក្សាសុខភាពអោយបានល្អប្រសើរ ព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពជាមានយុទ្ធសាស្រ្តកាត់បន្ថយនិងលុបបំបាត់ជំងឺអេដស៍អោយអស់ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។

អំណោយដែលសាខានាំមកនាពេលនេះក្នុងមួយនាក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី៣ដប,  ប្រេងឆា១ដប, ប្រេងកូឡា១ដប, ទឹកដោះគោឆៅ១ឡូតិ៍, ទឹកដោះគោខាប់២កំប៉ុង, ទឹកសណ្តែក១យួរ, ស្ករស២គីឡូក្រាម, នំប្រៃ១ថង់, អាវយឺតកមូល៥, ជែលលាងសម្អាតដៃ៤ដប និង ថវិកាមួយចំនួនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង