រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ជួបប្រជុំជាមួយមេដឹកនាំអាស៊ាន និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប
បែលហ្ស៉ិក៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បាន អញ្ជើញចូលរួមអាហារការងាររវាងអាស៊ាន.សហភាពអឺរ៉ុប។
កិច្ចពិភាក្សាតុមូលដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូនេះ ដើម្បីពិភាក្សា និង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។។