**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចម៉ែ ដែលប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារអាម៉េរិក ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

សារលិខិតនោះ មានខ្លឹមសារថា៖ «ខ្ញុំម្ចាស់មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារប្រទានពរជ័យ ដែលមានអត្ថន័យ ជ្រាលជ្រៅ និងព្រះរាជទ្រព្យ ចំនួន 20.000 USD (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក) ព្រមទាំងផ្កាដ៏ស្រស់ល្អ ១កន្ត្រក ដែលជាព្រះរាជទានដ៏ថ្លៃថ្លា អំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ។

ខ្ញុំម្ចាស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ហើយខ្ញុំម្ចាស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ សម្រាប់ជីកអណ្តូងទឹកស្អាតជូនប្រជារាស្ត្រក្រីក្រ នៅក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង នៃខេត្តឧត្ដរមានជ័យ។ ខ្ញុំម្ចាស់ ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖

 

អត្ថបទដែលជាប់ទាក់ទង