**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ជប៉ុន សង្ឃឹមថា ព្រឹត្តិការណ៍ស៊ីហ្គេម និងងការបោះឆ្នោតនាឆ្នាំ២០២៣ របស់កម្ពុជា​ នឹងទទួលបានជោគជ័យខ្ពស់

 

ភ្នំពេញ៖ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបជម្រាបលាសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៣ ធ្នូ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍ស៊ីហ្គេម នឹងការបោះឆ្នោត នាឆ្នាំ២០២៣ របស់កម្ពុជា នៅពេលខាងមុខនឹងទទួលបានជោគជ័យខ្ពស់ ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះឯកឧត្តម MIKAMI Masahiro ដែលបានបំពេញបេសកម្មការងារនៅកម្ពុជាបានយ៉ាងល្អប្រសើរចាប់តាំងពីឆ្នាំ២០១៩មក ហើយបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន មានដូចជា ការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាជាដើម។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្ដមនៅកម្ពុជា ដែលថ្មីៗនេះឯកឧត្តម បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ ព្រឹត្តិការណ៍វិបត្តិកូវីដ-១៩ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ជប៉ុនបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩នេះ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាច្រើន។ ដោយឡែក ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានោះ ជប៉ុន ក៏បានជួយជាសម្ភារដល់កម្លាំងនគរបាលជាតិកម្ពុជា ក្នុងការការពារសុវត្ថិភាព និងសន្តិសុខ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តប្រកបទៅដោយភាពជោគជ័យខ្ពស់។

លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ប្រទេសជប៉ុន បានជួយដល់កម្ពុជាក្នុងវិស័យជាច្រើនទៀត ក្នុងនោះ ជប៉ុន បានជួយដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតកន្លងមក ហើយបច្ចុប្បន្ន ជប៉ុនក៏កំពុងបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសបន្ថែមថា ទាំងនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណង់មិត្តភាពដ៏មានតម្លៃរវាង កម្ពុជា-ជប៉ុន។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏សូមចូលរួមរំលែកនូវមរណទុក្ខ ចំពោះអតីតនាយករដ្ឋមន្ដ្រីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មានកាំភ្លើងធ្វើឃាតក្នុងពេលកន្លងទៅថ្មីនេះ។ សម្ដេចក្រឡាហោម បានលើកឡើងថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏បានលើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

ជាការឆ្លើយតប ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ដែលបានអនុញ្ញាឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសអស់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ដែលឯកឧត្តម បានជម្រាបជូនសម្តេចក្រឡាហោម បន្ថែមថា ក្នុងឱកាសនៃបេសកម្មការទូតរបស់ឯកឧត្តម រយៈពេលជាង ៣ឆ្នាំ កន្លងមក កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលនានាជាច្រើន បូករួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរ ក្នុងនោះឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន ក៏ធ្លាប់បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា បានចំនួន២លើក ខណៈនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ចនៅជប៉ុនបានចំនួនពីរលើដូចគ្នាផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យបុគ្គលិករបស់ស្ថានទូត ដូចជា ប្រជាជនជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានបន្តបំពេញការងារ និងមានសុវត្ថិភាពជីវិត ដែលអាចប្រកបរបរជាប្រចាំថ្ងៃបានយ៉ាងល្អប្រសើររហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់ជូនសម្តេចក្រឡាហោមថា ឯកឧត្តម ក៏ធ្លាប់បានជួបជាមួយប្រជាជនជប៉ុន ដែលកំពុងធ្វើអាជីវកម្ម នៅខេត្តបាត់ដំបង ពួកគាត់បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់បុគ្គលិកស្ថានទូតប៉ុណ្ណោះទេ ថែមទាំងជួយការពារសុវត្ថិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជាផងដែរ។

លើសពីនេះទៀត ឯកឧត្តម បន្ថែមថា ដូចអ្វីដែល សម្ដេចក្រឡាហោម ស ខេង បានលើកឡើងខាងលើ គឺក្នុងកិច្ចប្រជុំទ្វេភាគីរវាង ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលទាំងនេះអាចធ្វើឱ្យឆ្នាំ២០២៣ នេះ គឺជាឆ្នាំដែលមានវឌ្ឍនភាពរីកចម្រើនខ្ពស់ចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តម MIKAMI Masahiro ក៏បានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍ស៊ីហ្គេម នឹងការបោះឆ្នោត នាឆ្នាំ២០២៣ របស់កម្ពុជា នៅពេលខាងមុខនឹងទទួលបានជោគជ័យខ្ពស់។ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្ដីទី បានបញ្ជាក់ជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូត សារជាថ្មីថា ស្ថាប័ន និងមន្ដ្រីគ្រប់ផ្នែកនៃរាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមខ្លួនបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង