លោកឧកញ៉ា យិន វែងអាន អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ
ភ្នំពេញ៖ លោកឧកញ៉ា យិន វែងអាន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត,ស្នងការខេត្ត, មន្ទីរជំនាញជុំវិញខេត្ត, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ នៅឯបរិវេណ វិទ្យាល័យបវេល ស្រុកបវេល ខេត្តបាត់ដំបង ៕