**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ដែលជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ និងប្រកបដោយភាពសប្បាយរីករាយ**កូនខ្មែរដែលមានឈាមជ័រខ្មែរកម្ពុជាក្រោម ត្រូវបានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី**រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យនៃការយល់ដឹងនិងទុកដាក់សំរាមបានល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យអុំទូក ពិតជាបានឆ្លុះបញ្ចាំងអំពីការសាមគ្គីគ្នា យ៉ាងរឹងមាំ រវាងក្រុមគ្រួសារបរិស្ថាន រួបរួមគ្នារុញច្រាននាវាបរិស្ថានឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព**ស្នងការរាជធានីភ្នំពេញ ថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលសហការគ្នាបានល្អ ក្នុងការការពារក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងបាក់ឌុប ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង**អ៊ីរ៉ង់បដិសេធបេសកជនដែលបានជួបប្រជុំសម្ងាត់ជាមួយលោក Elon Musk**អ៊ីស្រាអែល​បាន​បំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អំឡុង​ការ​វាយ​ប្រហារកាលពី​ខែ​តុលា**Apple ដកប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយរដ្ឋរបស់អាមេរិកចេញពី AppStore ក្នុងប្រទេសរុស្ស៊ី**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឡាវ**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ**​លោក កើត ឆែ៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជិត ៣លាននាក់**ប្រេសុីល រៀបចំពង្រឹងសន្តិសុខ មុនកិច្ចប្រជុំកំពូល G20 នៅដេីមសប្តាហ៍ក្រោយ

ដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូក្រសួងអប់រំកូរ៉េ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី១៣ ធ្នូ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរាយការណ៍ពីសមិទ្ធផល ដែលសម្រេចបាន និងស្នើសុំអនុសាសន៍នានា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការលើកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ដោយផ្តោតលើវឌ្ឍនភាពការងារបណ្ដុះបណ្ដាលគ្រូបង្រៀនកម្ពុជា និងបានពិភាក្សាសម្រាប់អនុវត្តសកម្មភាពបន្ត ។

ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយនាយកដ្ឋានជំនាញ និងគ្រឹះស្ថានសាធារណដែលមានគ្រូបង្រៀនធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាល នៅទីក្រុងប៊ូសានដោយផ្ទាល់ និងតាមអនឡាញ ដើម្បីស្វែងយល់អំពីការអនុវត្តការប្រើប្រាស់ ICT នៅក្នុងវិស័យអប់រំ ។ ការចុះពិនិត្យសម្ភារៈបច្ចេកទេសព័ត៌មានវិទ្យា នៅតាមគ្រឹះស្ថានសិក្សា ដែលបានផ្ដល់ដោយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ សិក្សាតម្រូវការចាំបាច់របស់កម្ពុជា​លើផ្នែកបច្ចេកវិទ្យាព័ត៌មានអប់រំ និងការធ្វើបច្ចុប្បន្នភាព​កម្មវិធីបណ្ដុះបណ្ដាល ICT ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការទទួលបានជំនាញបច្ចេកវិទ្យាដ៏ចាំបាច់ នាយុគសម័យសេដ្ឋកិច្ចពិភពលោកដែលផ្អែកលើពុទ្ធិបច្ចុប្បន្ន។

គួររំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ ចាប់ពីឆ្នាំ២០០៥ និងបានចុះហត្ថលេខាជាថ្មី ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ ក្នុងឆ្នាំ២០២១៧ ដែលផ្ដោតសំខាន់លើគោលបំណង៖

– លើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជា នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឱ្យមាន ចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការស្រាវជ្រាវរៀន និងបង្រៀន-រៀន

– ឧបត្ថម្ភនូវបរិក្ខារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា និងសម្ភារៈបច្ចេកទេសចាំបាច់នានា ដើម្បីផ្តល់លទ្ធភាពគ្រប់គ្រាន់ ដល់អង្គភាពជំនាញ និងសាលារៀន អាចអនុវត្តនូវការអប់រំបានដោយគុណភាព និងប្រសិទ្ធភាពតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន

-ផ្លាស់ប្ដូរវប្បធម៌និងបទពិសោធន៍រវាងគា្នទៅវិញទៅមក ដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង