ឯកឧត្តម ជឹង ផល្លា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ភ្នំពេញ៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត នាព្រឹកថៃ្ងព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣។ គណៈអភិបាលខេត្តដឹកនាំដោយឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើ៖
១. កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត។
២. កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខេត្ត។
៣. របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្ត។
៤. របាយការណ៍ ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២២៕