ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងសម័យប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងសម័យប្រជុំពេញអង្គលើកទី២៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប ក្រោមអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសណ្ឋាគារសូហ្វីតែលអង្គរ ភីគីត្រា ខេត្តសៀមរាប៕