ចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មី
ស៊ីឈាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូថា ប្រទេសចិនបានបញ្ជូនផ្កាយរណប ចាប់សញ្ញាពីចម្ងាយថ្មីមួយ ទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន ភាគនិរតី។
ផ្កាយរណប Yaogan-៣៦ ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-២D នៅម៉ោង ២:២៥ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) កាលពីថ្ងៃព្រហស្បតិ៍ ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី ៤៥៥ នៃស៊េរីរ៉ុក្កែត Long March ។