មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង កំពង់ស្ពឺ កោះកុង ស្ទឹងត្រែង កណ្តាល ខេត្តព្រះសីហនុ និងភ្នំពេញ ដកហូតទំនិញខូចគុណភាពប្រមាណ ៨៥០គីឡូក្រាមពីទីផ្សារ
ភ្នំពេញ៖ នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តព្រៃវែង កំពង់ស្ពឺ កោះកុង ស្ទឹងត្រែង កណ្តាល ខេត្តព្រះសីហនុ និងភ្នំពេញ មន្ត្រីជំនាញ ក.ប.ប. អនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយធ្វើការចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារ និងដេប៉ូចែកចាយទំនិញនានា។
ក្នុងបេសកកម្មនេះ មន្ត្រីយើងយកសំណាកគំរូទំនិញហូបចុករួមមាន សាច់ ពោះគោ មី និងបន្លែផ្លែឈើសរុបចំនួន ១៧គំរូ មកវិភាគរកសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលជាលទ្ធផល ពុំបានរកឃើញមានការលាយសារធាតុគីមីក្នុងទំនិញហូបចុកទាំងនោះទេ ដោយឡែកបានរកឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព និងមិនមានអនុលោមភាពតាមច្បាប់ សរុបប្រមាណ ៨៤៦.២គីឡូក្រាម។ ម្ចាស់ទំនិញទាំងនោះត្រូវបានទទួលខុសត្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕