**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ អនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ ក្រុមហ៊ុន HONDA MOTOR CO., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម សរ សុវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី**ទីក្រុងសៀងហៃ ជម្លៀសមនុស្សរាប់សែននាក់ ខណៈព្យុះទីហ្វុង Pulasan បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង**រុស្ស៊ីត្រៀមខ្លួនការពារផលប្រយោជន៍តំបន់អាក់ទិកចំពេលមានសមយុទ្ធណាតូ**ជម្លោះអ៊ីស្រាអ៊ែល-ហេសបូឡា កាន់តែតានតឹងឡើង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់**លោកជំទាវ​ ជូ​ ប៊ុនអេង ​ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សា​ ស្តីពី​ការអនុវត្តដែនការសកម្មភាពឆ្នាំ២០២៤​ និងលេីកទិសដៅការងារ​បន្តឆ្នាំ២០២៥**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី តួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនាក់ទំនងជាមួយស្ថាប័នតុលាការ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់ពលករ**ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យកែសម្រួល និងតែងតាំងឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច**រដ្ឋបាលខេត្តកណ្តាល រៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅកម្រិតឃុំ-សង្កាត់**កងពលតូចអន្តរាគមន៍១២៨ ត្រៀមកម្លាំងរួចជាស្រេច ដើម្បីចូលរួមជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ**អគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងក្រសួងព័ត៌មាន**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង**មេបញ្ជាការកងពលតូចលេខ៧០ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលពលទាហាន ជំនាន់ទី៧**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី

ឯកឧត្តម ឈួន ដារ៉ា អញ្ជេីញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២” ក្រោមប្រធានបទ ការវិលត្រឡប់មកធ្វើធុរកិច្ចជាធម្មតាឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៥ ឆ្នាំ២០២២” ក្រោមមូលបទ “ការវិលត្រឡប់មកធ្វើធុរកិច្ចជាធម្មតាឡើងវិញ” ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះបានជួយជំរុញសកម្មភាពពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេសឡើងវិញ, បង្កើតឱកាសទីផ្សារ, តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគកាន់តែល្អ ប្រសើររវាងកម្ពុជា ជាមួយអន្តរជាតិ បន្ទាប់ពីអាក់ខានមួយរយៈពេលខ្លីដោយសារវិបត្តិកូវីដ-១៩។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះក៏ជាឱកាសដ៏ប្រសើរបំផុតសម្រាប់អ្នកចូលរួមក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចការធុរកិច្ច និងវិនិយោគនៅកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសរបស់ពួកគេវិញដែរ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនទាបបំផុតជាលើកដំបូងក្នុងឆ្នាំ២០២០ កន្លងទៅ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនូវតម្រូវការពីខាងក្រៅ ជាពិសេស សកម្មភាពនានាក្នុងវិស័យ សេវាកម្ម ដូចជាវិស័យទេសចរណ៍ ឧស្សាហកម្ម ធ្វើដំណើរ និងឤកាសចរស៊ីវិលជាដើម ខណៈដែលវិស័យឧស្សាហកម្មក៏ទទួលរងផលប៉ះទង្គិចផងដែរ ដោយសារភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់នៃការផ្គត់ផ្គង់ជាសកល។ ដូចនេះ ដើម្បីប៉ះប៉ូវនូវផលប៉ះពាល់អវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយន្តការប្រកបដោយសង្គត់ភាពក្នុងការយកឈ្នះលើវិបត្តិកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ ដើម្បីសម្រេចឱ្យបានយ៉ាងឆាប់រហ័សនូវ “ភាពស៊ាំសហគមន៍” និង “ការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩”។ ការសម្រេចបាននូវសមិទ្ធិផលដ៏លឿនបែបនេះ បានធ្វើឲ្យកម្ពុជាឈានដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច និងបើកប្រទេសពេញលេញ ឡើងវិញដូចបច្ចុប្បន្ននេះ។

មានមតិផ្តាំផ្ញើទៅកាន់អង្គពិធីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានស្នើទៅកាន់បណ្តាក្រុមហ៊ុន សហគ្រាស និងបណ្តាប្រទេសចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់ ត្រូវខិតខំរួមគ្នាកសាង និងស្តារសហគមន៍នេះឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

គួររំឭកផងដែរថា ពិព័រណ៍ផលិតផលខ្មែរ ត្រូវបានពង្រីកខ្លួនពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយចាប់ផ្តើមពីពិព័រណ៍ផលិតផលក្នុងស្រុក ខេត្តមួយ ផលិតផលមួយ ក្លាយទៅជាព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ បូកនឹងទំនិញនាំចេញ-នាំចូល កម្រិតអន្តរជាតិដែលមានស្តង់រហូតដល់ជិត ៤០០ស្តង់ កាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២២នេះ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ នេះ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុប ចំនួន២៦៨ស្តង់ ក្នុងនោះមានស្តង់ពីស្ថានទូតបរទេសប្រចាំនៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាសសរុប ចំនួន១៨១ ក្រុមហ៊ុន។ ភ្ញៀវអន្តរជាតិដែលជាអ្នកតាំងពិព័រណ៍បានមកចូលរួម មាន ដូចជា ប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អ៊ីតាលី កូរ៉េខាងត្បូង តួគី សិង្ហបុរី វៀតណាម ឡាវ ឥណ្ឌូណេស៊ី ព្រះរាជាណាចក្រថៃឡង់ដ៍ និងមកពីសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន។

ផលិតផលដែលមានដាក់តាំងក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន៖ ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងការកែច្នៃកសិផល, ផលិតផលម្ហូបអាហារ និងភេសជ្ជៈ , យានយន្ត គ្រឿងយន្ត និងឧបករណ៍បម្រើការក្នុងឃ្លាំង, ផលិតផលសូត្រ និងវត្ថុអនុស្សាវរីយ៍, ផលិតផលសៀវភៅ និងការអាន, ផលិតផលគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ , និងផលិតផលបន្ទាប់បន្សំផ្សេងៗទៀតដូចជា គ្រឿងសំអាង សម្ភារការិយាល័យ គម្រោងវិនិយោគ ផលិតផលសិប្បកម្ម និងទំនិញប្រើប្រាស់ទូទៅ ។ ក្នុងអំឡុងពេលនៃការរៀបំពិព័រណ៍ខាងលើ ក្រសួង មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនផងដែរដូចជា ពិធីចុះ MOU ចំនួន ១ គម្រោង ជំនួបពាណិជ្ជកម្ម សិក្ខាសាលា ស្តីពីការពង្រឹងគុណភាពផលិតផល និងសេវាកម្ម ដើម្បីជំរុញការនាំចេញ ដែលរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង