**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់**សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់ក្រុមកាកបាទក្រហមសង្កាត់ផ្សារ និងអ្នកស្ម័គចិត្តកាកបាទក្រហមប្រចាំមូលដ្ឋាន ក្នុងខណ្ឌសែនសុខ**អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់**ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មានតម្លៃលើទីផ្សាររហូតដល់ ៣០០ពាន់លានដុល្លារ**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា

រដ្ឋមន្ត្រីការងារ ប្រកាសបើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកសន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ ក្រោមមូលបទ៖”ការធ្វើទំនើបកម្មអធិការកិច្ចការងារ តាមរយៈបដិវត្តកម្មបច្ចេកវិទ្យា នៅក្រោយជំងឺរាតត្បាតជាសាកល” នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានការចូលរួមពីមន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន មន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។

មូលបទនៃសន្និសីទនេះ ក៏ជាចំណែកមួយក្នុងការចូលរួមសម្រេចឱ្យ បាននូវគោលដៅរួមក្នុងក្របខ័ណ្ឌរបស់អាស៊ាន ដែលថ្នាក់ដឹកនាំកំពូលបានអនុម័ត ក៏ដូចជាការបន្តសម្រេចឱ្យបាននូវកម្មវិធីការងារនៃរដ្ឋមន្រ្តីការងារអាស៊ាន សំដៅធ្វើឱ្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាព័ត៌មាន ដែលជួយគាំទ្រក្នុងការពង្រឹងប្រសិទ្ធភាពអធិការកិច្ចការងារ សេវាអធិការកិច្ចការងារកាន់តែឆាប់រហ័ស ផ្តល់ភាពងាយស្រួលក្នុងការវាយតម្លៃលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសម្រួលដល់ការចុះធ្វើអធិការកិច្ចការងារនៅទីកន្លែងដែលមានហានិភ័យ ឬទីកន្លែងដែលអធិការការងារ មិនអាចចុះធ្វើអធិការកិច្ចការងារដោយផ្ទាល់បាន ដោយសារកត្តាគ្រោះធម្មជាតិ ឬជំងឺឆ្លងផ្សេងៗ។ ជាងនេះទៅទៀត ប្រព័ន្ធអធិការកិច្ចការងារបែបទំនើបក៏នឹងជួយ លើកកម្ពស់កិច្ចសន្ទនាសង្គមឱ្យកាន់តែប្រសើរឡើង និងធានាអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីការងារផងដែរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ មន្រ្តីបង្គោលអធិការកិច្ចការងារអាស៊ាន និងមន្រ្តីបង្គោលសុវត្ថិភាព និងសុខភាពការងារអាស៊ាន ដែលបានសម្រេចគាំទ្រកម្ពុជា ក្នុងការជ្រើសរើសយកមូលបទដ៏មានសារ:សំខាន់នេះ ដោយមានអនុមូលបទ ចំនួន ២ មកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សានៅក្នុងសន្និសីទលើកទី១១ គឺ ទី១-អធិការកិច្ច និងបច្ចេកវិទ្យាដែលជំរុញឱ្យមានការផ្លាស់ប្តូរសម្រាប់ការងារសមរម្យ និងទី២-អធិការកិច្ចការងារ នៅក្នុង ពិភពលោកក្រោយជំងឺរាតត្បាត។ មូលបទនេះ ពិតជាមានលក្ខណ:សមស្របបំផុត ឆ្លើយតប ទៅស្ថានភាព នៃការវិវត្តន៍សេដ្ឋកិច្ច-សង្គម ដែលបានរងផលប៉ះពាលពីជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន និងជាសកលលើការអភិវឌ្ឍគ្រប់វិស័យ រួមមានទាំងវិស័យការងារ ជាពិសេស ស្ថានភាពសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌការងារផងដែរ។

សន្និសីទអធិការកិច្ចការងារអាស៊ានលើកទី១១ នេះដែរ មានគោលបំណងមិនត្រឹមតែដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍នៃប្រព័ន្ធអធិការកិច្ចការងារក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភាក្សាលើនវានុវត្តន៍ បញ្ហាប្រឈម និងយុទ្ធសាស្ត្រឆ្ពោះទៅរកការប្រើប្រាស់ប្រព័ន្ធអាយស៊ីធី (ICT) ក្នុងប្រព័ន្ធអធិការកិច្ចការងារផងដែរ។ ដើម្បីឱ្យអង្គសន្និសីទទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដូចខាងក្រោម៖

ទី១. គណៈកម្មការអធិការកិច្ចការងារអាស៊ាន និងស្ថាប័នអាស៊ាន គួរពិនិត្យមើលលទ្ធភាពបន្ថែមក្នុងការបង្កើតយន្តការតាមដាន និងវាយតម្លៃការអនុវត្តសេចក្តីសន្និដ្ឋាន និងអនុសាសន៍ដែលបានដាក់ចេញដោយអង្គសន្និសីទកន្លងមក ព្រមទាំងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងការស្នើគម្រោង/សកម្មភាពនានា ស្របតាមអ្វីដែលបានដាក់ក្នុងអនុសាសន៍នេះ និងគៀងគរការចូលរួមរបស់អង្គការដៃគូខាងក្រៅអាស៊ានផងដែរ។

ទី២. អាស៊ានគួរពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកអាស៊ាន និងជាមួយដៃគូសន្ទនា/អភិវឌ្ឍន៍របស់អាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់ខ្លួនក្នុងវិស័យអធិការកិច្ចការងារ ជាពិសេសជាមួយប្រទេសប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ សម្រាប់បង្កើនប្រសិទ្ធភាពប្រព័ន្ធអធិការកិច្ចការងារថ្នាក់ជាតិរបស់ខ្លួន ក្នុងទម្រង់ដូចជា៖ ដំណើរទស្សនកិច្ចសិក្សា សិក្ខាសាលា/វេទិកាចែករំលែក ជាដើម។ និង

ទី៣. គណៈកម្មការអធិការកិច្ចការងារអាស៊ាន គួរមានការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាល និងការបញ្ជ្រាបការយល់ដឹងពីបច្ចេកវិទ្យា វិស័យអធិការកិច្ចការងារ និងការផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតនៅបណ្តាប្រទេសអាស៊ាន៕

 

អត្ថបទដែលជាប់ទាក់ទង