**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

កម្ពុជានាំចេញស្រូវទៅលក់នៅវៀតណាម តាមច្រកព្រំដែនក្នុងខេត្តព្រៃវែង បរិមាណជាង១លានតោន ត្រឹមរយៈពេលជិត១២ខែ

ភ្នំពេញ៖ ក្នុងរយៈពេលជិត១២ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម ក្រៅផ្លូវការតាមច្រកព្រំដែននានានៅខេត្តព្រៃវែង មានចំនួន ១,៤៨៧,១៩៣តោន ក្នុងនោះស្រូវចេញក្នុងសប្ដាហ៍ ៧៦៧,២៩៧តោន តម្លៃស្រូវ IR504 ៩០០រៀល ក្នុង១គីឡូក្រាម និងស្រូវ OM5451តម្លៃ ៩០០រៀល។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងទៀតថា ដោយសារមានល្បាយទឹកភ្លៀងគ្របដណ្ដប់នៅទូទាំងខេត្តព្រៃវែង បានធ្វើឲ្យល្បឿនបង្កបង្កើន ផលស្រូវដើមរដូវវស្សាបានបញ្ចប់ ត្រឹមថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២ហើយ ព្រោះស្រូវសរុបបាន ២៧៦,៨១៩ហិកតា គិតជាភាគរយ ១១០.៧៣%។

លោកបន្តថា ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ការប្រមូលផលសរុប ២៥៦.២៦៣ហិកតា ស្មើ៩២.៣៧%។ ល្បឿនបង្កបង្កើនផលស្រូវរដូវប្រាំង បានចំនួន ៧១.៣២៣ហិតា ៩៥.១០%។ ល្បឿនបង្កបង្កើនផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំង គិតពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ ដំណាំសាកវប្បកម្ម អនុវត្តន៍សរុប ៣៣៣ហិកតា បន្លែគ្រប់មុខ ៣៣៣ហិកតា, ដំណាំឧស្សាហកម្ម អនុវត្តន៍សរុប ៣ ៨២១ហិកតា ពោតក្រហម ១៣ហិកតា សណ្ដែកបាយ ៥០ហិកតា សណ្ដែកដី ២៤ហិកតា ល្ង ៥៧ហិកតា អំពៅ ៤០៧ហិកតា ឈូក ៣ ០២០ហិកតា ដំឡូង ២៥០ហិកតា។

លោក បានបន្ថែមថាល្បឿនប្រមូលផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំងគិតពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដំណាំសាកវប្បកម្ម ប្រមូលផលសរុប ១ ៤៨៥ តោនបន្លែគ្រប់មុខ ១៤៨៥ តោន។ ដំណាំឧស្សាហកម្មប្រមូលផលសរុប ៤ ៥៧២តោន, ឈូក៤ ៥៧២តោន។

លោកថា ចំពោះការនាំស្វាយចេញទៅលក់ប្រទេសវៀតណាមគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួន ៤៧,១៣០តោន នាំចេញក្នុងសប្ដាហ៍ ២,០៨០តោន តម្លៃ ៨៤៤ រៀល/គីឡូក្រាម។ ដោយឡែកចំពោះដំឡូងមីស្រស់នាំចេញទៅប្រទេសវៀតណារយៈពេល១២ខែនេះ មានសរុប ៥៨តោន។

លោកអ៊ុក សំណាង បានបញ្ជាក់ថា ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថា បរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦តោន ហើយតម្លៃមធ្យម ២៥០ដុល្លា ក្នុង១តោន។បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិការប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លាឯណ្ណោះ ទើបអាចប្រមូលទិញស្រូវអស់ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ៕

អត្ថបទដែលជាប់ទាក់ទង