ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តប្រៃវែង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងជំរុញ និងពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ (ZOOM)៕