ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល អបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ សាមគ្គីភាព តាមរយ: ការស្ម័គ្រចិត្ត ដែលបានប្រព្រឹត្តទៅនៅ សាលប្រជុំទីស្នាក់ការអនុសាខាស្រុកឱរ៉ាល់៕