ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន
ភ្នំពេញ៖ ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ វរអន្តរាគមន៍ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ ដេត សីហា សមាជិក វរអន្តរាគមន៍ ដែលមានប្រពន្ធទើបសម្រាលកូន នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្ត កំពង់ចាម។
អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន៖ ត្រីខ មី ភេសជ្ជៈ ទឹកសុទ្ធ សម្ភារចាំបាច់ត្រៀមទុកសម្រាប់ទារក រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារផងដែរ៕