**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំប្រជុំត្រួតពិនិត្យលក្ខណៈសម្បត្តិយោធិន ដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ នៅឆ្នាំ២០២៣ តាមការកំណត់របស់ បញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយមេបញ្ជាការកងឯកភាពនិងស្ថាប័ន ជំនាញដែលមានការពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យឯកសារ និងលក្ខណៈសម្បត្តិរបស់យោធិន ដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍តាមផែនការកំណត់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ។

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានផែនការដាក់យោធិនទាំង២ ប្រភេទ ដល់អាយុចូលសោធននិវត្តន៍ សោធនបាត់បង់សមត្ថភាពការងារ និងការផ្ទេរយោធិនប្រភេទ២ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានរាយការណ៍អំពីលក្ខខណ្ឌកំណត់មួយចំនួន ដែលត្រូវដាក់ឲ្យយោធិនចូលនិវត្តន៍តាមការកំណត់នៅឆ្នាំ២០២៣ខាងមុខនេះ និងបានរាយការណ៍អំពីសមាសភាពយោធិន ដែលមានគ្រប់លក្ខខណ្ឌកំណត់ ហើយត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍ចំនួន១០ រូប នៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឆ្លងមតិពិភាក្សាក្នុងអង្គប្រជុំសម្រេច ។

បន្ទាប់មកអង្គប្រជុំបានឡើងពិភាក្សាគ្នានិងវាយតម្លៃយ៉ាងល្អិតល្អន់ អំពីលក្ខណៈសម្បត្តិ និងលក្ខខណ្ឌកំណត់ របស់យោធិនម្នាក់ៗ ដែលត្រូវត្រៀមដាក់ឲ្យចូលនិវត្តន៍នៅពេលខាងមុខតាមការកំណត់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងនាយទាហានរង ដែលមានគ្រប់លក្ខខណ្ឌកំណត់ក្នុងការដាក់ឲ្យចូលនិវត្តន៍តាមការកំណត់នៅពេលខាងមុខ ដោយកន្លងមកពួកគាត់បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការបំពេញតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន តែពេលនេះពួកគាត់មានសុខភាពទ្រុឌទ្រោម ហើយមានការស្ម័គ្រចិត្តដើម្បីបានសុំទៅរស់នៅជួបជុំក្រុមគ្រួសារ នៅតាមមូលដ្ឋានរៀងៗខ្លួន ក្រោមការគ្រប់គ្រងយកចិត្តទុកដាក់បន្តពីរគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់នៅតាមមូលដ្ឋាននានានៅពេលខាងមុខ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំឱ្យស្ថាប័នជំនាញ រៀបចំសំណុំបែបបទគ្រប់គ្រាន់ដើម្បីរាយការណ៍សុំការសម្រេចពីថ្នាក់លើ និងបានសុំឱ្យមេបញ្ជាការគ្រប់គ្រងឯកភាព និងស្ថាប័នពាក់ព័ន្ធបន្តមើលថែទាំយកចិត្តទុកដាក់ពីសុខភាព និងជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានល្អប្រសើរ ដើម្បីរង់ចាំការសម្រេចពីថ្នាក់លើនៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង