តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ហ្វឹកហាត់ក្បាច់គុន កងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ពលទាហាន
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ការិយាល័យហ្វឹកហ្វឺន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានធ្វើការហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះទីបញ្ជាការ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ស្មារតី ជំនាញយុទ្ធវិធី ក្បាច់គុនកងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព និងតួនាទីភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព៕