**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តតាំងក្រសាំងខាងជើង

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតាំងក្រសាំងខាងជើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមិទ្ធផលដែលសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនាពេលនេះរួមមាន៖ កសាងពុទ្ធបដិមាករព្រះពុទ្ធប្រោសបញ្ចវគ្គីយ៍ ដំបូលព្រះវិហារ កសាងកុដិថ្មីមួយខ្នង ភ្ជាប់ជាមួយនឹងការជាវព្រះអង្គព្រះពុទ្ធថ្មកែវ ចំនួន២៦អង្គ តម្កល់ក្នុងកុដិនេះទុកជាសក្ការៈបូជា និងសាងសង់របងវត្តជាថ្មី ចាក់សាប ក្រាលការ៉ូឡាក្នុងទីធ្លាវត្ត សួនច្បារ និងធ្វើប្រព័ន្ធផ្លូវបេតុង សាងសង់ផ្លូវបេតុងចូលវត្ត ផ្លូវបេតុងខាងក្រៅវត្ត និងខ្លោងទ្វារចូលវត្ត ព្រមទាំងក្រាលគ្រួសក្រហមពីខាងត្បូងវត្ត ទុកប្រើប្រាស់ជាផ្លូវសាធារណៈ ចំណាយអស់ថវិកាចំនួន ៣៩១,២៧១ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបំពាក់គ្រឿងឥស្សរិយយស ប្រគេន និងជូនដល់សប្បុរសជន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ ចំណុះ ជើងវត្ត ព្រមទាំងការជួយឧបត្ថម្ភរបស់ពុទ្ធសាសនិក ជិតឆ្ងាយ ដែលមានមនុញ្ញផលជាកុសលដ៏ធំធេងនេះ កើតចេញពីស្មារតីចែករំលែកជួយគ្នា សាមគ្គីភាព ព្រមទាំងបំណងប្រាថ្នាដ៏ពិសិដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ សប្បុរសជន និងក្រោមការដឹកនាំកសាងរបស់ព្រះតេជគុណចៅអធិការវត្ត ប្រកបដោយព្រះទ័យទុកដាក់ ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ…៕

 

អត្ថបទដែលជាប់ទាក់ទង