អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពតាមដងស្ទឹងសង្កែ ឃើញមានការបំពុលបរិស្ថាន
ភ្នំពេញ៖ ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពតាមដងស្ទឹងសង្កែ ឃើញថាកំពុងតែមានការបំពុលបរិស្ថាន ដែលត្រូវតែរួមគ្នាដោះស្រាយ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម សុខ លូ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា “ ពេញមួយរសៀលថ្ងៃអាទិត្យទី១៨ខែធ្នូឆ្នាំ២០២២នេះ ខ្ញុំបាទនិងសហការីបានចុះពិនិត្យស្ថានភាពតាមដងស្ទឹងសង្កែ ឃើញថាកំពុងតែមានការបំពុលបរិស្ថានដែលយើងត្រូវតែរួមគ្នាដោះស្រាយ ផ្នែកខាងក្រោម សំបូរដោយសម្រាម ហើយផ្នែកខាងលើចិញ្ចឹមត្រីច្រើន”៕