**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

រដ្ឋបាលខេត្តព្រះសីហនុ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ តាមក្រុង ស្រុក

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ តាមក្រុង ស្រុក។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីចៅសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល អាជីវករ ព្រមទាំងសមាជិក សមាជិកានៃអង្គវេទិកាដែលបានចូលរួមនៅក្នុងបរិវេណសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ ទី៣ ឆ្នាំ២០២២ មានសំណួរ និងសំណូមពរសរុបចំនួន៣០ ក្នុងនោះប្រជាពលរដ្ឋឡើងលើកជាសំណួរ និងសំណូមពរចំនួន ៩នាក់ និងសំបុត្រ២១ មតិភាគ ច្រើនលើកជាសំណូមពរក្នុងការកសាងពង្រីកផ្លូវ និងប្រព័ន្ធអូរ ប្រឡាយ។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការសំណេះសំណាល និងបកស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលបានលើកជាសំណូមពរ និងសុំបើកពង្រីកផ្លូវសាធារណៈនៅតាមមូលដ្ឋាន ប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរួមគ្នាធ្វើការដោះស្រាយនូវសំណូមពរ កង្វល់ និងការពិនិត្យសំបុត្រដែលបានដាក់ចូលក្រុមការងារវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមករដ្ឋបាលក្រុង ខេត្ត បានធ្វើការអភិវឌ្ឍពង្រីកផ្លូវថ្នល់ ទៅតាមនិយាមការលើកគម្រោងសកម្មភាពវិនិយោគរបស់ខេត្ត។ សម្រាប់ដំណើរការអភិវឌ្ឍឆ្នាំ ២០២៣ និងផែនការគម្រោងវិនិយោគ ៣ឆ្នាំរំកិល ដែលគណៈអភិបាលក្រុង ស្រុក ខេត្តបានអនុវត្តកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្តប្រើប្រាស់ក្នុងការបើកប្រាក់បៀវត្យជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងដំណើរការចរន្តការងាររបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍមូលដ្ឋានមានដូចជា ការងារសង្គម ការងារសុខាភិបាល និងកិច្ចគាំពារសង្គមជាដើម។ ដោយសារតែរយៈពេលពីរឆ្នាំកន្លងមកយើងមិនបានរៀបចំវេទិការផ្សព្វផ្សាយ ពិគ្រោះយោបល់ ដោយសារតែវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២០-២០២១ ដោយសារតែកម្ពុជាមិនទាន់បើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញ ហើយថ្ងៃនេះយើងចាប់ផ្តើមបើកវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ឡើងវិញដោយសារតែកន្លងមកកញ្ចប់ថវិកា ៩០ភាគរយ យកមកអភិវឌ្ឍក្នុងក្រុងព្រះសីហនុ និងគោលនយោបាយ (ស្លឹកត្នោតខ្ចប់ស្កត្នោត) ធ្វើការអភិវឌ្ឍផ្លូវក្នុងក្រុងព្រះសីហនុ ជាង ៨៤គីឡូម៉ែត្រ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ការអភិវឌ្ឍលំហរឆ្នេរសាធារណៈ បន្ទប់ទឹកសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ។

ម្យ៉ាងទៀតការបើកវេទិកាសាធារណនាពេលនេះ ដើម្បីចង់ឈ្វេងយល់អំពីសំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង ស្រុក ដើម្បីប្រមូលធាតុចូលយកមកអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកែលម្អ អភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយកែលម្អបំពេញបន្ថែមនូវចំណុចខ្វះខាតនៅពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានទទួលយកសំណើរ និងសំណូមពររបស់អ្នកចូលរួមដែលបានស្នើសុំខាងលើ និងដោះស្រាយកង្វល់របស់មូលដ្ឋានដោយបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង សង្កាត់ មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋចូលរួមសិក្សារួមគ្នាគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាតបញ្ចៀសនូវការបោះចោលសំរាមនៅតាមអូរ ប្រឡាយបង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យកើតមាននៅលើដីសាធារណៈរបស់រដ្ឋនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ ព្រោះវាធ្វើឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្រុង ខេត្តព្រះសីហនុរបស់យើង ដែលមតិប្រតិភូអន្តរជាតិបានកោតសរសើរ និងវាយតម្លៃខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្នមានលំហរឆ្នេរសាធារណៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ មានភ្លើងបំភ្លឺសាធារណៈជាដើម ក្នុងឱកាសដែលគណៈប្រតិភូអន្តរជាតិបានមកចូលរួមបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកលើក១៦ ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះនៅលើទឹកដីខេត្តព្រះសីហនុ៕

 

អត្ថបទដែលជាប់ទាក់ទង