ឯកឧត្តម ម៉ុម ជឹមហ៊ុយ ចុះជួបសំណេះសំណាលក្រុមប្រឹក្សាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលក្រុមប្រឹក្សាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ សំណូមពរបន្តរួបរួមគ្នាប្រមូលកម្លាំង ដើម្បីធ្វើសកម្មភាពរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕