ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រជុំផ្ទៃក្នុងក្រុម
ភ្នំពេញ៖ ក្រុមមិត្តភាពព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៤រួមមាន៖
១. ស្តាប់បាយការណ៍សកម្មភាពការងាររបស់ក្រុមមិត្តភាពប្រចាំឆ្នាំ២០២២។
២. រាយការណ៍អំពីសរុបថវិកាចំណូល ចំណាយរបស់ក្រុមមិត្តភាពឆ្នាំ២០២២ ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។
៣. ពិនិត្យពិភាក្សាត្រៀមសម្រាប់ចូលរួមប្រជុំក្រុមមិត្តភាពនៃសភាទាំងពីរ(កម្ពុជា-វៀតណាម) នៅទីក្រុងDanang ខេត្តQuang Nam នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤. ការចូលរួមជាមតិយោបល់របស់ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាអង្គប្រជុំ លើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមក្រុម៕