ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិ ៨លានរៀល ដល់គ្រួសារសព
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៨.០០០.០០០៛(ប្រាំបីលានរៀលគត់) ជូនដល់គ្រួសារមន្ត្រីនគរបាលមរណៈ០១នាក់ គឺលោកស្រី វុន ម៉ៅ ភរិយាសពអនុសេនីយ៍ឯក គឹម គុណ អត្តលេខ៥១៩៩៧ មន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ មរណភាពចំនួន២.០០០.០០០រៀល(ពីរលានរៀល) ។ពិធីនេះបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងក្នុងនាមលោកផ្ទាល់បានសំដែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារសព បានបាត់បង់ស្វាមី និងភរិយា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់រួមរស់កសាងសុភមង្គលគ្រួសារចាមួយគ្នានាគ្រាកន្លងមក ។
លោកឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ជូនថា៖ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាថវិការបស់ គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងដើម្បីជួយរំលែកពីទុក្ខលំបាកឲ្យគ្នាទៅវិញទៅមក ពេលដែលសមាជិកសមាគមមិត្តនគរបាលជាតិមានទុក្ខធុរៈក្នុងគ្រួសារចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម ក្នុងនោះសមាជិក សមាគមមិត្តនគរបាលជាតិមរណភាព ទទួលបានថវិកាចំនួន៦.០០០.០០០រៀល(ប្រាំមួយលានរៀល)និងភរិយា របស់សមាជិកសមាគមមិត្តនគរបាលជាតិ ទទួលបានថវិកាចំនួន២.០០០.០០០០រៀល(ពីរលានរៀល) ៕