ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត គោរពជូនពរ និងអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម”
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្នមុន្នី ព្រមទាំងក្រុមគ្រួសារ ផ្ញើសារគោរពជូនពរ និងអបអរសាទរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ធ្នូនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «កូនៗនិងចៅៗទាំងអស់សូមគោរពជូនពរ និងអបអរសាទរលោកឪពុក ដែលបានទទួលពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម” ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)» ៕