ឯកឧត្តម ឈិត សុខុន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ
ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រវជាញោមបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព យប់ថ្ងៃចន្ទ១១រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០:៣៧នាទី ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ ៕