ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៥
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល(លើកទី៥) នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍនភាព និងលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅក្រោយបរិបទជំងឺកូវីដ-១៩។
ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (អគារ V) ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ៕