**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ អំ សុខ ត្រូវជាញោមប្រុសបង្កើតរបស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំមន្រ្តីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភ អំ សុខ ដែលត្រូវជាញោមប្រុសបង្កើតរបស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេងសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០៖៣៨នាទី ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ នៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ស្ថិតក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុត ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ដែលបានបាត់បង់នូវញោមប្រុសជាទីស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ សង្គហធម៌ របស់កូនចៅ ញាតិទាំងឡាយគ្រប់កាលទាំងពួង។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្ដេចព្រះពោធិវឪ្យ កិត្តិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សាច់ញាតិនៃសព និងសូមឧទ្ទិសបួងសួងនូវមហាកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណ ក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ អំ សុខ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង