**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម**អាវរងជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិនកងការពាព្រំដែន គោកលេខ៤០៣ យោធភូមិភាគទី៤

មោទកភាពជាតិដ៍ធំធេងរបស់ប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានចំណងជើងថា «មោទកភាពជាតិដ៍ធំធេង របស់ប្រជាជាតិខ្មែរក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន» ជាមួយនឹងការរំលេចអំពី បេសកកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅទ្វីបអឺរ៉ុប ដែលបានបិទបញ្ចប់ហើយនោះ ថា បាននាំមកនូវជោគជ័យយ៉ាងធំធេងជូនដល់ជាតិមាតុភូមិកម្ពុជា។

ក៏ដូចជារៀងរាល់ការបំពេញទស្សនកិច្ចនៅក្រៅប្រទេសកាលពីលើកមុនៗដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន តែងតែនាំមកនូវផលប្រយោជន៍ដ៍ធំធេងជូនជាតិមាតុភូមិជានិច្ច។ ប៉ុន្តែ បេសកកម្មនៅទ្វីបអឺរ៉ុបលើកនេះ ពិតជាបានធ្វើឲ្យកិត្យានុភាពជាតិកម្ពុជាលេចធ្លោឡើងលើ ឆាកអន្តរជាតិដ៏គួរឲ្យស្ញប់ស្ញែងបំផុត។

ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២២ និងក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំប្រយោជន៍ប្រកបដោយមោទនភាពជូនដល់អាស៊ានផង និងជូនដល់កម្ពុជាផង។ ក្នុងក្របខណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជន ដ៏សំខាន់ម្នាក់ក្នុងការនាំមកនូវប្រយោជន៍ សម្រាប់តំបន់ទាំងមូលតាមរយៈការពង្រឹងភាពជាដៃគូរវាងអាស៊ាននិងសហភាពអឺរ៉ុបក៏ដូចជាអាស៊ាននិងសហរដ្ឋអាមេរិក និងអាស៊ាននិងចិន ព្រមទាំងអាស៊ានជាមួយដៃគូផ្សេងទៀតជាច្រើន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយជើងចាស់ដែលពោរពេញ ទៅដោយបទពិសោធន៍ យ៉ាងក្រាសក្រែលត្រូវបានមេដឹកនាំសហភាពអឺរ៉ុបជាពិសេស ប្រធានាធិបតីបារាំងចាត់ទុក ជាឥស្សរជនដ៍សំខាន់មួយរូបក្នុងការដើរតួនាទីសម្របសម្រួលដោះស្រាយវិបត្តិសង្គ្រាម នៅអ៊ុយក្រែន ដែលជាវិបត្តិដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍។ គោលនយោបាយសាងមិត្តគ្រប់ទិសទី ជាពិសេស ការកសាងមិត្តជាមួយមហាអំណាចធំៗ ទាំងចិន ទាំងសហរដ្ឋអាមេរិកនិងទាំងសហភាពអឺរ៉ុប បានធ្វើឲ្យកម្ពុជាមានតម្លៃនិងត្រូវបានគេសំឡឹងឃើញថា អាចដើរតួនាទីសំខាន់ក្នុងការសម្របសម្រួល បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

អ្វីដែលជាព្រឹត្តិការណ៍ដ៍លេចធ្លោបំផុតក្នុងបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទ្វីបអឺរ៉ុបពេលនេះគឺ ការទទួលស្វាគមន៍យ៉ាងអធិកអធមក្រៃលែងពីសំណាក់ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ជូនប្រមុខដឹកនាំកម្ពុជាប្រកប ដោយកិត្តិយសដ៏ធំធេងបំផុត។ ប្រមុខរដ្ឋបារាំងបានសម្តែងនូវភាពស្និទ្ធស្នាលរាក់ទាក់យ៉ាងខ្លាំងជាមួយសម្តេចតេជោ ហ៊ុន សែន នៅឯវិមានប្រធានាធិបតី អេលីហ្សេ។

ភាពស្និទ្ធស្នាលនិងការផ្តល់កិត្តិយសបែបពិសេសជូនសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាពិតជាបានបង្ហាញឲ្យឃើញថា បារាំងបានយកចិត្តទុកដាក់និងផ្តល់តម្លៃដល់កម្ពុជា ជាពិសេសផ្តល់តម្លៃដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំដ៏មាន បទពិសោធខ្ពង់ខ្ពស់ម្នាក់ដែលពិភពលោកទទួលស្គាល់និងផ្តល់ ការគោរពរាប់អាន។

តម្លៃរបស់ប្រមុខដឹកនាំកម្ពុជា ក៏ដូចជាតម្លៃរបស់ប្រជាជាតិខ្មែរទាំងមូលបានលេចត្រដែតឡើងតាមរយៈ សមត្ថភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានភាពប៉ិនប្រសប់ក្នុងការចាត់ចែង បញ្ជា និងដឹកនាំក្នុងពេលកើតមានវិបត្តិសាកលធំៗដូចជា វិបត្តិជំងឺកូវីដ ១៩, វិបត្តិគ្រោះមហន្តរាយធម្មជាតិ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម។

ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាពិតជាមានមោទនភាពនិងកោតស្ញប់ស្ញែងចំពោះកិត្តិយសដែលប្រមុខដឹកនាំរបស់ខ្លួនបាននាំមកជូនជាតិនិងប្រជាជន ក៏ដូចជាជូនដល់សហគមន៍តំបន់ទាំងមូល។ កិត្យានុភាពជាតិកម្ពុជាដែល លេចត្រដែតនៅលើឆាកអន្តរជាតិបែបនេះគឺជារឿងកម្រណាស់នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង