ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ជាង២ពាន់គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា លោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានកិក្តិយសសាខា ឯកឧត្តម លូ គឹមឈុន ប្រធានអចិន្ត្រៃសាខា លោក អ៊ី ធារិន ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម រួមទាំងសប្បុរស នៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២.៥២៩គ្រួសារ ដោយសារខ្យល់កន្ត្រាក់ ក្នុងនោះមានចំនួន ២៩គ្រួសារ រងគ្រោះធ្ងន់ធ្ងរ(ដួលរលំផ្ទះ) និងមានរងរបួស ៥នាក់ ស្ថិតនៅពីទីតាំង ព្រឹកនៅផ្សារវាលរេញធំថ្មីចំនួន ១.២៦៨គ្រួសារ និងរសៀលស្ថិនៅទីតាំង អាហារដ្ឋានឡេងទ្រីចំនួន ១.២៦១គ្រួសារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរ សុកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ នាពេលនេះ និងសូមចូលរួមការលំបាកដោយឥទ្ធិពលខ្យល់កន្ទ្រាក់ បង្កឱ្យមានផ្ទះចំនួនជាង ២,៥២៩ខ្នងផ្ទះ ត្រូវបានបើងដំបូល ក្នុងនោះរលំចំនួន ២៩ខ្នងផ្ទះ និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៣នាក់ និងធ្វើឱ្យខូចខាតសម្ភារះក្នុងផ្ទះ។ ដោយមើលឃើញការលំបាកពីគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងនាពេលនេះ។ ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ពីគ្រោះធម្មជាតិ និងទទួលបានពត៌ ស្តីពីខ្យល់កន្ត្រាក់ បង្កឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីនេះមានការខូចខាតតិច និងខូចខាតទាំងស្រុង និងមានប្រជាពលរដ្ឋរងគ្រោះថែមទៀតផង ។
ឯកឧត្តម ប្រធានសាខាបានបញ្ចាក់ថា ស្បៀងអាហារដែលនាំយកមកចែកជូន បងប្អូននាពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជន ដើម្បីយកមកធ្វើការចែកជូនបងប្អូននៅទីនេះ។ និងដោយមានការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋមានអ្នករងរបួស និងត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិ ភាព ទន្ទឹមនោះរដ្ឋបាលខេត្តបានបញ្ជូន រថយន្តសង្គ្រោះមកជួយសម្របសម្រួល ដឹកអ្នករបួសយកទៅព្យបាល និងបានចាត់ឱ្យមន្ត្រីចុះមកប្រចាំការនៅតាមឃុំ ក្នុងនោះមានកងកម្លាំងសឹករងព្រះសីហនុ ចុះជួយអន្តាគមន៍កន្លែងដែលចាំបាច់ត និងកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។
ឯកឧត្តម បន្តថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន យកចិត្តទុកដាក់ ពិសេសនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ពិសេស ផ្តោតលើចាស់ជរា និងកុមារ នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋដែលរលំផ្ទះនៅតាមមូលដ្ឋាន នេះជាការគិតគូររបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំខេត្ត។ តាងនាមប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហម សូមថ្លែងអំណរគុណដល់ កងកម្លាំងប្រដាប់អាវុធបានជួយសម្របសម្រូលការខ្វះខាតរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ហើយពេលនេះយើងបាននាំយកអំណោយមនុស្សធម៏ ដែលមានមកពីសប្បុរសជនជាតិ អន្តរជាតិ ដែលបានចូលរួមយកមកចែកជូន បងប្អូននៅទីនេះ។
ឆ្លៀតក្នុងឳកាសនេះ ឯកឧត្តម ប្រធាន អគុណដល់យុវជនស្ម័គ្រចិត្ត និងអ្នកស្ម័ចិត្ត បានរួមធ្វើសកម្ម៛ភាពវេចខ្ចប់សម្ភារៈយកមកចែកជូនប្រជាពលរដ្ឋដោយធ្វើកិច្ចការទាំងយប់ នេះជាស្មារតីនិងទឹកចិត្តក្នុងការជួយសង្គ្រោះបងប្អូន។ សុំយកឱកាសនេះ អំពាវនាវឱ្យប្រជាពលរដ្ឋមានការតប្រុងប្រយ័ត្នថែទាំសុខភាពឱ្យបានល្អចៀសផុតពីគ្រោះមហន្តរាយនាពេលនេះ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់មានចំនួន ២,៥២៩គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០ ០០០ រៀល។ ដោយឡែកអ្នករងគ្រោះ រលំផ្ទះទាំងស្រុង ២៩គ្រួសារ ទទួលបាន តង់ម្នាក់មួយ ថវិកា ១លានរៀល និងអ្នករងរបួស ៥នាក់ ទទួលបានថវិកាម្នាក់ ៥០០ ០០០រៀល៕