អគារស្នាក់នៅ ១ខ្នង អំណោយដ៏ថ្លៃថ្លារបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនទីបញ្ជាការស្រាលទិសទី១ ប្រាសាទព្រះវិហារ បានដំណើរការសាងសង់
ភ្នំពេញ៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោនាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានដាក់ផែនការជូនលោកវីរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកទីបញ្ជាការស្រាលទិសទី១ ប្រាសាទព្រះវិហារ ដឹកនាំបញ្ជាដាក់កម្លាំងឈរជើងនៅទីនោះ សាងសង់ អាគារស្នាក់នៅរបស់យោធិន មួយខ្នងធ្វើអំពីឥដ្ឋ ប្រក់ស័ង្កសីដែលមានទំហំ ៦,៣ម៉ែត្រx២៧ម៉ែត្រ សម្រាប់ជាជំរុំស្នាក់នៅដើម្បីបំពេញភារកិច្ចជូនជាតិមាតុភូមិ។
ការកសាងអគារស្នាក់នៅមួយខ្នងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ៕