**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

ខេត្តបន្ទាយមានជ័យ អបអរសាទរទិវា ពិភពលោកប្រយុទ្ធ និងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព»

ភ្នំពេញ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ត្រូវបានប្រារព្ធធ្វើឡើង នៅសួនមានជ័យ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និលោក ជំទាវ ។

លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា៖ តាមរបាយការណ៍របស់អង្គការUNAIDS នៅឆ្នាំ២០១២ បានបង្ហាញថានៅលើពីសកលលោកទាំងមូលមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៣៤ លាននាក់ ក្នុងនោះមនុស្សឆ្លងថ្មីមានប្រមាណ២លាននាក់ ក្នុងមួយឆ្នាំ និងមនុស្សប្រមាណ ១.៧លាននាក់ក្នុងមួយឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺអេដស៍ដ៏កាចសាហាវនេះ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមការសង្កេត អត្រាប្រេវ៉ាឡង់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបង្ហាញឲ្យឃើញថា នៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៨ មានប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ អ្នកជម្ងឺអេដស៍ នៅលើមនុស្សពេញ ពីអាយុ ១៥ ទៅ៤៩ ឆ្នាំ មានចំនួន១.៧%ហើយមានការថយចុះមកត្រឹម០.៧%នៅឆ្នាំ២០១៣ និងបានបន្តចុះមកនៅត្រឹម០.៦% នៅឆ្នាំ២០១៤ មកដល់ឆ្នាំ២០២២ នេះ ។​ ដោយឡែកខេត្តបន្ទាយមានជ័យមានការប៉ាន់ប្រមាណ អ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍ប្រមាណ ៤,៦៩២នាក់ ក្នុងឆ្នាំ ២០២២។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា៖ ការថយចុះនៃអត្រាប្រេវ៉ាឡង់ជំងឺអេដស៍នេះ បាទបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាពហុវិស័យក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលជម្ងឺនេះ ហើយសម្រាប់ខេត្តបន្ទាយមានជ័យកន្លងមក ដោយមានកិច្ចសហការគ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្គការជាតិអន្តរជាតិនិងស្ថាប័នឯកជននានា យើងមានយុទ្ធសាស្ត្រធំៗចំនួន០៣សំខាន់គឺវិធានការការពារ-ការព្យាបាលថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ និងការគ្រប់គ្រងផ្នែកសម្របសម្រួល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ ធ្នូ និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្ដេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ ឲ្យជោគជ័យនៅឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង