ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម អ៊ុង វុទ្ធី អញ្ជើញទៅជួបទទួលជួបប្រតិភូក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលខេត្តស្តីទី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទៅជួបទទួលជួបប្រតិភូក្រសួងមហាផ្ទៃដឹកនាំដោយលោក ជួប រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ ខេត្ត ដើម្បីចុះតាមដានត្រួតពិនិត្យនិងវាយតម្លៃលើការគ្រប់គ្រងនិងដឹកនាំរបស់រដ្ឋបាលខេត្តព្រះវិហារឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ។
សូមបញ្ជាក់ផងដែរថាក្រុមការងារក្រសួងមហាផ្ទៃដែលបានអញ្ជើញមកខេត្តព្រះវិហារ នាឱកាសនោះ គោលដៅដ៏សំខាន់គឺពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់ស្មារតីការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមគោលណ៍ការច្បាប់លិខិតបទដ្ឋានគតិយុតនិងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារនិងការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាពប្រសិទ្ធភាព និងបរិយាបន្ន ៕