**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

ស្ថានទូតបារាំង និង ក្រសួងវប្បធម៌ បានជ្រើសយកខេត្តបាត់ដំបង ជាគោលដៅរៀបចំសិក្ខាសា លាអន្តរជាតិ”ស្តីពីការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំក្រុង “


ភ្នំពេញ៖ សិក្ខាសាលាអន្តរជាតិ ” ស្តីពីការយល់ដឹងការលើកតម្លៃមរតកស្ថាបត្យកម្ម និង ការរៀបចំក្រុងនៅខេត្តបាត់ដំបង” ដែលធ្វើឡើងរយៈពេល០២ថ្ងៃ កាលពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២២
កន្លងទៅថ្មីៗនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងសាកលវិទ្យាល័យជាតិបាត់ដំបង(ខាងកម្ពុជា)ជាមួយនិង សាលាស្ថាបត្យកម្មជាតិជាន់
ខ្ពស់ទូលូស៍ និងសាកលវិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស(ប្រទេសបារាំង) និងក្រោមការឧបត្ថម្ភគដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីនៃសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ។ ជាពិសេសការគាំទ្រពី ក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈនិងរដ្ឋបាលខេត្តបាត់ដំបង។ក្រោម
វត្តមានអធិបតីភាពរបស់ឯកឧត្តម សុខ លូ អភិ
បាលខេត្តបាត់ដំបងនិងឯកឧត្តម សុខឃន សា
កលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំ
បង។

ឯកឧត្តម សុខ លូ បានចាត់ទុកថាសិក្ខាសា
លានេះ គឺពិតជាផ្តល់នូវសារៈប្រយោជន៍និងសំ
ខាន់ណាស់ សម្រាប់ខេត្តបាត់ដំបង ដែលនេះគឺ
ជាការបង្ហាញឲ្យឃើញពីលទ្ធផល នៃ ការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យនិងនិស្សិត ផ្នែកស្ថា
បត្យកម្ម និងបុរាណវិទ្យា ដើម្បីលើកគុណតម្លៃ និងផ្សព្វផ្សាយបេតិកភណ្ឌស្ថាបត្យកម្ម និងក្រុង
នៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានថ្លែងថា
ការអភិរក្សនូវសំណង់បេតិកភណ្ឌក្រុងបាត់ដំប
ង គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុ
ស្សជំនាន់ក្រោយបានយល់ដឹង និងបានរៀនសូ
ត្រអំពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌ រប
ស់ខេត្តបាត់ដំបងជាពិសេសថែមទាំងបានលើក
ស្ទួយវិស័យទេសចរណ៍ និង កំណើនសេដ្ឋកិច្ចជាតិនៅក្នុងតំបន់និងភូមិភាគពាយ័ព្យ នៃ ប្រទេ
សកម្ពុជាផងដែរ។

ឯកឧត្តមសាកលវិទ្យាល័យជាតិបាត់ដំបង
(NUBB)បានថ្លែងទៀតបន្ថែមថា៖ក្រុងបាត់ដំប
ងមានសំណង់ផ្ទះខ្មែរ សំណង់ផ្ទះល្វែង ដែលមា
នរចនាបថសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលខេត្ត ផ្សារណាត់ ស្ពានបុរាណ វត្ត
អារាមចំណាស់រាប់រយឆ្នាំ និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងថែមទៀត សម្រាប់ទាក់ទា
ញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឲ្យមកទ
ស្សនានិងបានធ្វើការសិក្សាស្រាវជ្រាវស្វែងយល់ពីលក្ខណៈសំណង់ទាំងនោះទៀតផង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងគូសបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថាៈ
អង្គសិក្ខាសាលានេះ វសក៏ជាការសិក្សាស្វែងយ
ល់បន្ថែម ពីប្រភេទសំណង់នៃអគារបុរាណដែល
បានបន្សល់ទុកពីសម័យអាណានិគមបារាំងនៅ
ក្នុងខេត្តបាត់ដំបងដ៏ល្បីល្បាញផងដែរ។ពីព្រោះខេត្តបាត់ដំបង វាមិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប ខេត្តបាត់
ដំបងនៅមានសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មាន
តម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា៖ សំណង់ប្រាសាទបុរាណ សំណង់ផ្ទះខ្មែរបុរាណ ផ្ទះល្វែងប្រមាណជាង៨០០ខ្នង ដែលបានបន្ស
ល់ទុកតាំងពីសម័យអាណានិគមបារាំងសំណង់
អគាររដ្ឋបាលនានា ផ្សារណាត់ ស្ពានថ្មបុរាណ វត្តអារាម និងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងទៀតផង។

ឯកឧត្តម សុខ លូ ក៏ថ្លែងបន្តទៀតថា៖កន្លង
មក រដ្ឋបាលខេត្តបាត់ដំបង និង តំបន់អុកស៊ីតា
នី នៃ សាធារណរដ្ឋបារាំង បានគ្រោងរៀបចំសិ
ក្ខាសាលានេះ តាំងពីឆ្នាំ២០១៩មកម្ល៉េះ តែដោ
យសារតែវិបត្តិនៃជំងឺកូវីដ-19បានបង្កឱ្យមានកា
រខកខាននិងផ្អាកអស់រយៈពេល ០២ឆ្នាំ។

ដោយឡែកលោកសាស្រ្តាចារ្យ ភ្យែរ ហ្វែណ
ង់ដេ នាយកនៃសាលាជាតិស្ថាបត្យកម្ម នៃទីក្រុ
ងងទូលូស៍ បានបង្ហាញពីការគាំទ្រនៃដំណើរការអភិវឌ្ឍន៍ទីក្រុងបាត់ដំបង ខណៈខេត្តបាត់ដំបងមានសម្បត្តិបេតិកភណ្ឌជាច្រើនដែលជាធាតុសំ
ខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងគោលនយោបាយនីតិកម្ម។ ក្នុងនោះផងដែរ លោកសាស្រ្តាចារ្យ មានបំណងជ្រោមជ្រែងក្នុងការដាក់កំណត់ជាសម្បត្តិវប្បធម៌បេតិកភណ្ឌនៅក្នុងក្រុងបាត់ដំ
បង ដើម្បីបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិ
ភពលោករបស់អង្គការយូណេស្គូ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង