**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី

បទវិភាគ៖ពួតដៃគ្នា រួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ

ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត  ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំលើកដំបូងរវាងអ្នកដឹកនាំចិននិងរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ នេះគឺជាលទ្ធផលជាផ្លែផ្កាដែលមាននិមិត្តសញ្ញាបំផុតនៃកិច្ចប្រជុំកំពូលលើកនេះ ដែលបានត្រួសត្រាយដំណាក់កាលថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ សេដ្ឋកិច្ចសកលមានភាពថមថយចុះកាន់តែលេចធ្លោ ជាពិសេស សន្តិសុខខាងស្បៀងអាហារនិងថាមពលបានរំខានដល់ពិភពលោកទាំងមូល ។ ដូច្នេះ ភាគីទាំងបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ដើម្បីនាំមកនូវឱកាសថ្មីដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាសន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោកផងដែរ ។
តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ នឹងធ្វើជាដៃគូយុទ្ធសាស្ត្របែបណា ? ទាក់ទិននឹងរឿងនេះ លោក Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើម៤ចំណុច ពោលគឺធ្វើជាដៃគូរួមគ្នាជំរុញសាមគ្គីភាព រួមគ្នាស្វែងរកការអភិវឌ្ឍ  រួមគ្នាគាំពារសន្តិសុខ និងរួមគ្នាផ្សព្វផ្សាយអរិយធម៌ ។ គំនិតផ្តួចផ្តើម៤ចំណុចនេះ បានផ្តោតសំខាន់លើទំនុកចិត្តគ្នាខាងនយោបាយផង ហើយក៏ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍនិងសន្តិសុខផងដែរ  ដោយឈរលើមុំរួមចំណែកដល់វឌ្ឍនភាពនិងអរិយធម៌របស់មនុស្សជាតិ ដែលបានចង្អុលបង្ហាញពីទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ។
ជាបន្តទៀត  តើចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រនឹងជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងតាមរបៀបយ៉ាងណា? ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលពី៣ ដល់៥ឆ្នាំខាងមុខ ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រធ្វើកិច្ចខិតខំប្រឹងប្រែងលើវិស័យដូចតទៅ ៖ បង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបតិ្តការថាមពល ជំរុញការវិវឌ្ឍរីកចម្រើនថ្មីនៃកិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុនិងវិនិយោគ ត្រួសត្រាយវិស័យថ្មីនៃកិច្ចសហប្រតិបតិ្តការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សម្រេចបាននូវការវាយទម្លុះថ្មីលើកិច្ចសហប្រតិបតិ្តការអវកាស និងបង្កើតចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបតិ្តការលើវិស័យភាសានិងវប្បធម៌ ។
ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននឹងបន្តនាំចូលប្រេងកាត និងឧស្ម័នធម្មជាតិរាវពីប្រទេសអារ៉ាប់ឈូងសមុទ្រជាបន្តបន្ទាប់  ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងថា នឹងបង្កើតនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេសថាមពលស្អាតនិងកាបូនទាប ចិនរីករាយរួមសហការជាមួយប្រទេសអារ៉ាប់ឈូងសមុទ្រក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យធំនិង cloud computing  បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកទេស៥Gនិង៦G ជាដើម ប្រការនេះមិនត្រឹមតែបានគ្រោងទិសដៅនៃកិច្ចសហប្រតិបតិ្តការថាមពលក្នុងដំណាក់កាលថ្មី នៃទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់កិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកទេសខ្ពស់រវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រឡើងដល់កម្រិតថ្មី ព្រមទាំងបាននាំមកនូវកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចនិងសង្គមរបស់ភាគីទាំងពីរផងដែរ  ។
សុភាសិតអារ៉ាប់មួយបានលើកឡើងថា “ដើរដោយខ្លួនឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ ” រីឯប្រជាជនចិនក៏តែងតែនិយាយថា “មានមិត្តភក្តិច្រើននឹងដើរតាមផ្លូវកាន់តែរលូន ” ។ ឈរនៅទីចាប់ផ្តើមថ្មីក្នុងប្រវតិ្តសាស្ត្រ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឈូងសមុទ្រ ពិតជានឹងមានភាពរស់រវើកកាន់តែខ្លាំងជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង