ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរទិវានៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្ត នារសៀលថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវានៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមប្រធានបទ ” សាមគ្គីភាព តាមរយះការស្ម័គ្រចិត្ត”ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុក ថាឡាបរិវ៉ាត់ ដែលមានការអញ្ជើញចូលរួមពីសំណាកលោកនាយកប្រតិបត្តិសាខាកាកបាទក្រហមសាខាខេត្ត និងសមាជិសមាជិការកាកបាទក្រហមកម្ពុជាប្រចាំខេត្តស្ទឹងត្រែង និងក្រុមយុជនស្ម័គ្រចិត្តមួយចំនួនធំ៕