ការបោះពុម្ពលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ជាស្ថាពរ
ភ្នំពេញ៖ ដំណើរការនៃការបោះពុម្ពលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ បានបញ្ចប់ជាស្ថាពរ ដោយក្រុមការងារគ្រប់គ្រងទិន្នន័យ ប្រកបដោយការប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាលនឹងត្រូវប្រកាសនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ តាមមណ្ឌលប្រឡង និងលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕