កឧត្តម ពេជ្រ ជីវ័ន ចូលរួមក្នុងពិធីសំណេះសំណាល ជាមួយកងទ័ពជួរមុខវរសេនាតូច អន្តរាគមន៍លេខ៣៩៣
ឯ
ភ្នំពេញ៖ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកងទ័ពជួរមុខវរសេនាតូចអន្តរាគមន៍លេខ៣៩៣ចំណុះកងពលលេខ៩ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត់ ក្រុមប្រឹក្សាខេត្តព្រៃវែង នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៩៣ចំណុះកងពលលេខ៩ ស្ថិតនៅភូមិសែនរុងរឿង ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត់ និងក្រុមការងារ បានឧបត្ថម្ភក្នុងម្នាក់ៗថវិកា ដប់ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ទឺកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ អាវរងារ១ ផងដែរ ៕